ហេតុអ្វីត្រូវជ្រើសរើសកម្រាលឈើប្រណិត Inovar?

ដោយមានបទពិសោធន៍ ព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍយ៉ាងម៉ត់ចត់អស់រយៈពេលជាង 15 ឆ្នាំ និងការធានាដោយផ្ទាល់ពីក្រុមហ៊ុន ចម្លើយច្បាស់ជា “ហេតុអ្វីត្រូវស្ទាក់ស្ទើរក្នុងការជ្រើសរើសយកកម្រាលឈើប្រណិត Inovar”?

កម្រាលឈើប្រណិត Inovar មានតម្លៃសមរម្យ ប្រើប្រាស់បានយូរអង្វែង គ្រប់ទីកន្លែង និងមានភាពស្រស់ស្អាត។ កម្រាលនេះ ងាយស្រួលក្នុងការដំឡើង និងឆាប់រហ័ស ហើយថែមទាំងងាយស្រួលថែទាំដោយមានការធានានូវភាពស្រស់ស្អាតរយៈពេលច្រើនឆ្នាំផងដែរ។ សន្សំសំចៃពេលវេលា កាត់បន្ថយការចំណាយ ការរចនាស្រស់ស្អាត .... ហេតុអ្វីត្រូវស្ទាក់ស្ទើរក្នុងការជ្រើសរើសយក Inovar Floor?

ប្រើប្រាស់បានកាន់តែយូរអង្វែង និងមានភាពរឹងមាំ

ដោយបានផលិតចេញពីវត្ថុធាតុដើមឈើខ្លឹមគុណភាពល្អបំផុត កម្រាលឈើប្រណិត Inovar អាចប្រើប្រាស់បានកាន់តែយូរ និងមានភាពរឹងមាំជាងផលិតផលកម្រាលផ្សេងៗទៀតដែលមានលក់នៅលើទីផ្សារ។ អ្នកនឹងមិនអាចរកបាននូវផលិតផលកម្រាលឈើម៉ាកផ្សេងណាដែលប្រើប្រាស់ឈើខ្លឹមប្រភេទនេះនៅក្នុង កម្រាលឈើប្រណិតនេះ ដែលអាចផ្តល់ឲ្យអ្នកនូវគុណសម្បត្តិដ៏អស្ចារ្យនេះឡើយ!



មានគុណភាពធន់នឹងសំណើមបំផុត

សម្ភារៈឈើខ្លឹមដែលយើងប្រើប្រាស់ធ្វើឲ្យកម្រាលឈើប្រណិត Inovar ក្លាយជាផលិតផលកម្រាលឡាមីណេត ធន់នឹងសំណើមបំផុតដែលមានលក់នៅលើទីផ្សារ។ ជាក់ស្តែង រោងចក្ររបស់យើងត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុននាំចេញផលិតផលកម្រាលឡាមីណេតធន់នឹងទឹកបំផុត។



មានការធានាដោយផ្ទាល់ពីក្រុមហ៊ុនផលិត

ដោយមានមូលដ្ឋានយ៉ាងរឹងមាំនៅក្នុងប្រទេសម៉ាឡេស៊ី អស់រយៈពេលជាង 15 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនកម្រាលឈើប្រណិត Inovar គឺក្រុមហ៊ុនដំបូងគេដែល ផលិតកម្រាលធ្វើពីឈើ និងជាអ្នកនាំមុខនៅលើទីផ្សារផ្នែកផលិតផលកម្រាលឡាមីណេត។ ដូច្នេះ យើងអាចផ្តល់ជូនអ្នកនូវការធានាដោយផ្ទាល់ ចំពោះផលិតផលរបស់យើងថានឹងមិនកាន់ស្នឹម មិនហើរពណ៌ ឬរងសំណឹកឡើយ។





ត្រូវបានប្រើប្រាស់គ្រប់ទីកន្លែងសម្រាប់គម្រោងជាច្រើនក្នុងប្រទេសម៉ាឡេស៊ី និងទូទាំងពិភពលោក

កម្រាលឈើប្រណិត Inovar ​ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយក្រុមហ៊ុនសំណង់ល្បីឈ្មោះជាច្រើនក្នុងប្រទេសម៉ាឡេស៊ី និងជុំវិញពិភពលោក។ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ផលិតផលកម្រាលឈើ​ប្រណិតរបស់យើង ក៏ត្រូវប្រើប្រាស់យ៉ាងច្រើនសម្រាប់គម្រោងគេហដ្ឋាន និងការិយាល័យក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក ម៉ិចស៊ិចកូ តៃវ៉ាន់ ហុងកុង ចិន ភីលីពីន ឥណ្ឌា ថៃ វៀតណាម អាហ្វ្រិកខាងត្បូង សិង្ហបុរី អូស្រ្តាលី និងឥណ្ឌូនេស៊ីផងដែរ។ ទាំងនេះ គឺជាភ័ស្តុតាងដែលបង្ហាញថាផលិតផលរបស់យើងមានគុណភាពស្របតាមស្តង់ដារអន្តរជាតិយ៉ាងពិតប្រាកដដែលជាទីទុកចិត្តសម្រាប់ការជ្រើសរើសរបស់អ្នក។





បច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង និងការប្តេជ្ញារបស់យើងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍

រោងចក្ររបស់យើងប្តេជ្ញាផ្តល់ជូនអ្នកនូវផលិតផលប្រកបដោយគុណភាពខ្ពស់បំផុត។ យើងបានវិនិយោគជាច្រើននៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយមន្ទីរពិសោធន៍ដែលមានបំពាក់បរិក្ខារគ្រប់គ្រាន់របស់យើងបានទទួលការធ្វើតេស្តគុណភាព ដើម្បីធានាថាផលិតផលរបស់យើងមានគុណភាពកម្រិតស្តង់ដារអន្តរជាតិ។ យើងប្រើប្រាស់រោងច្រក និងបច្ចេកវិទ្យាដ៏ទំនើបរបស់ប្រទេសអាល្លឺម៉ង់ដើម្បីផលិតកម្រាលឡាមីណេតដែលធន់នឹងសំណើមជាច្រើនប្រភេទ និងបាននាំចេញទៅបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកចាប់តាំងពីឆ្នាំ1996 មកម៉្លេះ។

ហេតុផលជាច្រើនផ្សេងទៀតដែលអ្នកគួរជ្រើសរើសផលិតផលកម្រាលឈើប្រណិត Inovar

ជាក្រុមហ៊ុនដំបូងគេរបស់ប្រទេសម៉ាឡេស៊ីដែលនាំចេញផលិតផលកម្រាលឡាមីណេត
ផលិតក្នុងប្រទេសទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាក្រុមហ៊ុនផលិតកម្រាលឡាមីណេតដំបូងគេក្នុងទ្វីបអាស៊ីដែលទទួលបានពានរង្វាន់ Japanese Standard JIS F 4 Star សម្រាប់ផលិតផលកម្រាលឡាមីណេតដែលបាននាំចេញទៅកាន់ប្រទេសជប៉ុន។
ជាផលិតផលកម្រាលឡាមីណេតដំបូងគេក្នុងទ្វីបអាស៊ីដែលត្រូវបានជ្រើសរើសដោយ IKEA ដែលសក្តិសមជាការិយាល័យតាំងបង្ហាញផលិតផល IKEA នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទម្រង់សំណួរ



អ៊ីមែល
ទូរស័ព្ទលើតុ/ទូរស័ព្ទដៃ
ប្រទេស
សារ
លេខកូដសុវត្ថិភាព