លក្ខណៈបច្ចេកទេស


ពុំជាប់ក្អែល - ក្រោមការធានាពីក្រុមផលិតផលផ្ទាល់ (SOLID DIRECT MANUFACTURER’S WARRANTY)

កម្រាលឈើប្រណិតរបស់ក្រុមហ៊ុន Inovar មានផ្ទៃស្រោបជិតដែលធានាថាកម្ទេចធូលី ឬស្នាមប្រឡាក់ផ្សេងៗ មិនអាចជ្រៀបចូល ឬស្អិតជាប់ជូតមិនជ្រះឡើយ ដែលធ្វើឲ្យកម្រាលស្អាតល្អ ងាយស្រួលថែទាំ និងមិនមាន ប្រតិកម្មជាមួយស្បែក ហើយក៏ពុំប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ! លើសពីនេះទៅទៀតមិនចាំបាច់ ប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតឡើយ ដោយសារប្រើតែទឹកធម្មតាក៏អាចជូតកម្រាលបានស្អាតល្អដែរ។ នេះគឺចំណុចល្អប្រសើរសម្រាប់បរិស្ថាន ហើយក៏អាចកាត់បន្ថយការចំណាយរបស់អ្នកផងដែរ!

ពុំរងសំណឹក - ក្រោមការធានាពីក្រុមផលិតផលផ្ទាល់ (SOLID DIRECT MANUFACTURER’S WARRANTY)

កម្រាលឈើ Inovar មានស្រទាប់មិនជ្រាបទឹកនៅលើផ្ទៃដែលត្រូវបានផលិតឡើងយ៉ាងពិសេស ដើម្បីការពារ កុំឲ្យមានស្នាមឆ្កូតងាយៗ ដូច្នេះផលិតផលនេះអាចប្រើប្រាស់បានយូរអង្វែងបើប្រៀបធៀបជាមួយប្រភេទ កម្រាលឈើផ្សេងៗទៀត។

ពុំហើរពណ៌ - ក្រោមការធានាពីក្រុមផលិតផលផ្ទាល់ (SOLID DIRECT MANUFACTURER’S WARRANTY)

គ្រប់ស្រទាប់កម្រាលរបស់យើង (ស្រទាប់នៅលើផ្ទៃកម្រាលឈើដែលបង្ហាញគំរូឈើ) ផលិតឡើងដោយ ប្រើប្រាស់វត្ថុធាតុដើមនាំចូលពីអឺរ៉ុប និងសហរដ្ឋអាមេរិក។ កម្រាលឈើទាំងនេះផលិតដោយមានការត្រួតពិនិត្យ គុណភាពយ៉ាងត្រឹមត្រូវតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ។ ដូច្នេះការហើរពណ៌ ឬស្រអាប់ពណ៌មិនអាចកើត ឡើងបានឡើយនៅពេលអ្នកបានប្រើប្រាស់កម្រាលឈើ Inovar។

មានគុណភាពស្នូលឈើរឹងដែលធន់នឹងសំណើមខ្ពស់ - អត្រាកម្រាស់រីកធំតិចជាង ៨%

ភាពស្វិតជាប់មាំតែមួយមុខពុំគ្រប់គ្រាន់ឡើយ។ ស្នូលកម្រាលឈើ Inovar ផលិតចេញពីសរសៃឈើរឹងដែលមាន លក្ខណៈធន់នឹងសំណើមបានល្អ។ ដូច្នេះវត្ថុធាតុដែលយកមកផលិតកម្រាលឈើដ៏ស្វិតជាប់មាំនេះ មិនងាយនឹង ជ្រាបទឹកឡើយ។ អាស្រ័យហេតុនេះ ប្រសិនបើអ្នកត្រូវការប្រើប្រាស់កម្រាលឈើឡាមីណេតដែលមានគុណភាព ខ្ពស់បំផុត​ សូមជ្រើសរើសកម្រាលឈើ Inovar ដែលមានគុណសម្បត្តិខ្ពស់សម្រាប់សំណង់អគារ ឬគេហដ្ឋាន របស់អ្នក។

ទម្រង់សំណួរ



អ៊ីមែល
ទូរស័ព្ទលើតុ/ទូរស័ព្ទដៃ
ប្រទេស
សារ
លេខកូដសុវត្ថិភាព