រោងចក្រផលិតរបស់យើង

Inovar Industries Sdn Bhd, ដែលជាក្រុមហ៊ុនផលិតរបស់ក្រុមហ៊ុនកម្រាលឈើប្រណិត Inovar គឺជារោងចក្រឯកទេសផ្នែកផលិតកម្រាលឈើប្រណិតឡាមីណេត ដែលមានគុណភាពខ្ពស់ធន់នឹងទឹកបំផុតស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងកូឡាឡាំពួរ ហើយត្រូវបានចាត់ទុកជាក្រុមហ៊ុនផលិតកម្រាលឈើប្រណិតឡាមីណេតឈានមុខគេនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីភិចផងដែរ។

(សូមចុចត្រង់នេះដើម្បីទាញយកផែនទីទីតាំងរោងចក្ររបស់យើង)

Inovar Industries គឺជាឃ្លាំងគ្រឿងចក្រផលិតកម្រាលឈើប្រណិតរបស់ប្រទេសអាល្លឺម៉ង់ប្រកបដោយ បច្ចេកវិទ្យាទំនើបជាងគេបំផុត ហើយអាចផលិតកម្រាលឈើប្រណិតរហូតដល់ ៥លានម៉ែត្រការ៉េក្នុងមួយឆ្នាំ ហើយរោងច្រកនេះត្រូវបានគ្រប់គ្រងដោយក្រុមអ្នកឯកទេសដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យផលិតផលិតផលធ្វើពីឈើ ព្រមទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀតផងដែរ។


នៅពេលបង្កើតដំបូងមានឈ្មោះថា Stalheim Industries Sdn Bhd បន្ទាប់មកទៀតក្រុមហ៊ុននេះបានប្តូរ ឈ្មោះរបស់ខ្លួនទៅជា Inovar Industries Sdn Bhd នៅក្នុងឆ្នាំ២០១១ ដើម្បីបង្ហាញអោយកាន់តែច្បាស់អំពីគំនិតផ្តួចផ្តើមនៃម៉ាកសញ្ញារបស់ក្រុមហ៊ុនយើង និងដើម្បីជំរុញឲ្យម៉ាកក្រុមហ៊ុនកម្រាលឈើប្រណិត Inovar កាន់តែមានភាពល្បីល្បាញមួយកម្រិតថែមទៀត ព្រមទាំងទទួលបានចំណាត់ថ្នាក់ជាម៉ាកសញ្ញាកម្រាលឈើប្រណិតឈានមុខគេនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងបណ្តាប្រទេសផ្សេងៗទៀតដែលក្រុមហ៊ុននេះកំពុងធ្វើប្រតិបត្តិការ។ដោយបានបង្កើតឡើងមានការិយាល័យជាច្រើននៅទូទាំងតំបន់ក្នុងប្រទេស កម្ពុជា អ៊ិនឌូណេស៊ី ឥណ្ឌា ថៃ វៀតណាម សិង្ហបុរី អូស្រ្តាលី តៃវ៉ាន់ ជប៉ុន ព្រមទាំងមានបណ្តាញចែកចាយយ៉ាងសកម្ម និងស្ទាត់ជំនាញក៏ដូចជាការតាំងបង្ហាញផលិតផលនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរនោះ Inovar Industries រក្សាបាននូវលំដាប់ថា្នក់ឈានមុខគេក្នុងទីផ្សារកម្រាលឈើប្រណិតឡាមីណេតធ្វើពីឈើ ដែលបម្រើជូនអតិថិជនធំៗនៅក្នុងវិស័យសាងសង់ ព្រមទាំងអ្នកប្រើប្រាស់ចុងក្រោយនៅក្នុងវិស័យលំនៅដ្ឋាននិង ពាណិជ្ជកម្ម។

ក្រុមហ៊ុនបានចំណាយពេលវេលា និងទឹកប្រាក់យ៉ាងច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីច្នៃប្រឌិត និងបន្តការកែលម្អជាប្រចាំ ព្រមទាំងបំពេញតាមនិន្នាការទីផ្សារដែលកាន់តែមានការកើនឡើង។ សង្វាក់ផលិតកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ត្រូវបានបំពាក់ដោយឧបករណ៍ត្រួតពិនិត្យគុណភាពតាម

អនឡាញដ៏ទំនើប ហើយគុណភាពផលិតផលត្រូវបានធានាបន្ថែមជាមួយនឹងមន្ទីរពិសោធន៍ក្នុងរោងចក្រដែលបំពាក់ដោយបរិក្ខារគ្រប់គ្រាន់ និងការត្រួតពិនិត្យគុណភាពក្រោយពេលផលិត។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យផ្តល់ផលិតផលប្រកបដោយគុណភាពខ្ពស់បំផុត Inovar Industries ធ្វើការរួមបញ្ចូលដោយយកចិត្តទុកដាក់ចំពោះភាពច្បាស់លាស់ផ្នែកមេកានិកដែលមានប្រសិទ្ធភាពធនធានមនុស្ស ដើម្បីសម្រេចបានលំដាប់ថ្នាក់ជាអ្នកឯកទេសឈានមុខគេ។


ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនបងប្អូននៅក្បែរគ្នាគឺក្រុមហ៊ុន Vasatech Sdn Bhd ជារោងចក្រមានសមត្ថភាពផលិតបានចំនួន RM៥០លាន ដែលផលិតបន្ទះម៉េឡានីនសម្ពាធទាបប្រកបដោយគុណភាពខ្ពស់សម្រាប់ឧស្សាហកម្ម ផលិតបន្ទះឡាមីណេត និងបន្ទះក្តារ។ Inovar Industries មានភាពបត់បែនខ្ពស់ ព្រមទាំងប៉ិនប្រសប់ក្នុងការរចនាម៉ូដ និងផ្គត់ផ្គង់វត្ថុធាតុដើម។

Vasatech មានបរិក្ខារប្រកបដោយបច្ចេកវិទ្យាឈានមុខគេនៅក្នុងវិស័យផលិតកម្រាលឈើប្រណិត ហើយអាចផលិតបន្ទះម៉េឡានីនប្រហែល ៤៥-៥០ លានម៉ែត្រការ៉េក្នុងមួយឆ្នាំ។

     

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ភាហ៊ុននិក និងក្រុមគ្រប់គ្រង ព្រមទាំងបុគ្គលិករបស់ខ្លួន Inovar Industries អាចនឹងរក្សាបាននូវលំដាប់ឈានមុខគេនៅក្នុងវិស័យផលិតកម្រាលឈើប្រណិត ក៏ដូចជានៅក្នុងតំបន់ផងដែរ។

Inovar Industries – ធ្វើការរួមគ្នាដើម្បីទទួលជោគជ័យជាមួយគ្នា។




ទម្រង់សំណួរ



អ៊ីមែល
ទូរស័ព្ទលើតុ/ទូរស័ព្ទដៃ
ប្រទេស
សារ
លេខកូដសុវត្ថិភាព