គោលនយោបាយបៃតង

កម្រាលឈើប្រណិត Inovar ផលិតចេញពីវត្ថុធាតុដើមដែលជាធនធានកកើតឡើងវិញ។ សរសៃឈើរឹងដែលប្រើប្រាស់នៅក្នុងស្នូលកម្រាលយកចេញមកពីដើមឈើខ្លឹម ដែលមានការគ្រប់គ្រងយ៉ាងតឹងរឹង ឬដែលយើងហៅថា​​ព្រៃ "ចម្ការ"។ កត្តានេះ ធ្វើឲ្យយើងពុំចាំបាច់យកឈើចេញពីព្រៃធម្មជាតិឡើយ ដូច្នេះកម្រាលឈើ Inovar គឺជាផលិតផលធម្មជាតិ ហើយក៏មានលក្ខណៈគិតគូរដល់បរិស្ថានផងដែរ។ ស្រទាប់រចនាត្រូវបានផលិតចេញពីឈើពិតដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត។ ការតុបតែងរចនាឈើ ត្រូវបានផលិតឡើងវិញចេញពីឈើធម្មជាតិដែលផ្តល់ឲ្យអ្នកនូវកម្រាលដែលមានរូបរាង និងមើលទៅដូចជាឈើពិតៗដោយពុំចាំបាច់ប្រើប្រាស់ព្រៃធម្មជាតិឡើយ។

ផ្ទៃស្រោបជិតរបស់កម្រាលឈើ Inovar នឹងការពារមិនឲ្យមានសត្វល្អិត ឬមីក្រូសរីរាង្គស៊ីបំផ្លាញឡើយ ដែលនេះខុសពីវត្ថុក្រាលកម្រាលផ្សេងៗទៀតដូចជាក្រណាត់ព្រំជាដើម។ កត្តានេះធ្វើឲ្យមានបរិយាកាសសុខភាពកាន់តែប្រសើរសម្រាប់គ្រួសាររបស់យើង។ លក្ខណៈដ៏វិសេសវិសាលទាំងនេះធ្វើឲ្យកម្រាលឈើប្រណិត Inovar ក្លាយជាជម្រើសកម្រាលឈើ​ដែលល្អជាងគេក្នុងពេលបច្ចុប្បន្ន នៅពេលអ្នកត្រូវការជ្រើសរើសសម្ភារៈក្រាលយកមកប្រើប្រាស់ ទោះបីជាសម្រាប់គេហដ្ឋាន ទីតាំងអាជីវកម្ម ឬការិយាល័យក៏ដោយ។ លើសពីនេះ កម្រាលឈើប្រណិត Inovar ក៏ត្រូវបានក្រុមប្រឹក្សាបរិស្ថានសិង្ហបុរីទទួលស្គាល់ថាជាផលិតផលបៃតង ឬផលិតផលដែលគិតគូរដល់បរិស្ថាន ស្របតាមបទបញ្ញត្តិបរិស្ថានយ៉ាងតឹងរឹងដែលចែងថាផលិតផលគុណភាពល្អ ត្រូវតែគិតគូរដល់បរិស្ថានផងដែរ។

ក្រុមហ៊ុន Inovar Group ប្តេជ្ញាការពារបរិស្ថាននៅគ្រប់ទីតាំងទាំងអស់ដែលមានសកម្មភាពផលិត ដឹកជញ្ជូន និងគ្រប់គ្រងរដ្ឋបាលរបស់យើង។ ក្នុងនាមជាអាជីវកម្មដែលគិតគូរដល់បរិស្ថាន ក្រុមហ៊ុន Inovar Group ប្តេជ្ញាអនុវត្តស្របតាមគោលការណ៍បរិស្ថាន អាជីវកម្ម សុវត្ថិភាព និងសុខភាពរួមដូចខាងក្រោម៖

  • ទទួលខុសត្រូវជាអ្នកការពារបរិស្ថានសម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ
  • គោរពតាមរាល់លក្ខខណ្ឌច្បាប់ពាក់ព័ន្ធ និងលក្ខខណ្ឌផ្សេងៗទៀត
  • ខិតខំកាត់បន្ថយការបញ្ចេញជាតិពុលទៅក្នុងខ្យល់ ទឹក និងទៅលើដី
  • អនុវត្តវិធានការកែតម្រូវតាមការសមស្របក្នុងករណីដែលសកម្មភាពពីមុនៗធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន
  • ខិតខំបន្តកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន
  • ការពារការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការកាត់បន្ថយ

ស្របតាមគោលការណ៍បរិស្ថាន និងទម្លាប់អនុវត្តល្អរបស់ក្រុមហ៊ុនយើង ក្រុមហ៊ុនកម្រាលឈើ​ប្រណិត Inovar បានទទួលវិញ្ញាបនបត្រគោរពតាមស្តង់ដារ ISO14001:2004 ចាប់តាំងពីថ្ងៃទី25 ខែតុលា ឆ្នាំ2012។

ទម្រង់សំណួរ



អ៊ីមែល
ទូរស័ព្ទលើតុ/ទូរស័ព្ទដៃ
ប្រទេស
សារ
លេខកូដសុវត្ថិភាព