អំពីក្រុមហ៊ុន

Inovar Floor បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងតំបន់អាស៊ីផ្នែកឧស្សាហកម្ម កម្រាលឈើប្រណិត។ ដោយមានការិយាល័យតាំងបង្ហាញផលិតផលនៅទីក្រុង Petaling Java ប្រទេសម៉ាឡេស៊ី និងការិយាល័យប្រចាំតំបន់ ក្នុងប្រទេស កម្ពុជា​ អ៊ិនឌូណេស៊ី
ឥណ្ឌា ថៃ វៀតណាម សិង្ហបុរីតៃវ៉ាន់ និងអូស្រា្តលី ក្រុមហ៊ុនកម្រាលឈើប្រណិត Inovar មានទីស្នាក់ការរបស់ខ្លួននៅក្រុង Bestari Jaya ស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រពីទីក្រុងកូឡាឡាំពួរដោយមានរោងចក្របំពាក់ដោយបរិក្ខារគ្រប់គ្រាន់ និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសអាល្លឺម៉ង់។

ក្រុមហ៊ុនកម្រាលឈើប្រណិត Inovar បានខិតខំអស់រយៈពេលយ៉ាងយូរក្នុងការបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនជារោងចក្រផលិតកម្រាលឈើប្រណិតឡាមីណេតធន់នឹងទឹកបំផុត ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងទី្វបអាស៊ីដែលបានផលិតកម្រាលឈើប្រណិតឡាមីណេតលំដាប់ផ្កាយ៤ Super E0 F ដែលបានទទួលការកោតសរសើរខ្ពស់បំផុតសម្រាប់ទីផ្សារប្រទេសជប៉ុន។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ការប្តេជ្ញាចិត្តខ្ពស់គួបផ្សំនឹងការខិតខំប្រកបដោយសេចក្តីព្យាយាមក្នុងភាពជាដៃគូជាមួយនឹងទីផ្សារ ក្រុមហ៊ុនកម្រាលឈើប្រណិត Inovar បានបំពេញតាមតម្រូវការខ្ពស់របស់អតិថិជន ម្ចាស់លំនៅដ្ឋានដែលចង់បាននូវផលិតផលប្រកបដោយគុណភាពខ្ពស់ ហើយបច្ចុប្បន្នក្រុមហ៊ុនកម្រាលឈើប្រណិត Inovar ត្រូវបានទទួលស្គាល់ថាជាម៉ាកសញ្ញាកម្រាលឈើប្រណិតឡាមីណេតចំណាត់ថ្នាក់លេខមួយនៅក្នុងទីផ្សាររបស់ខ្លួន។ ក្រុមហ៊ុនកម្រាលឈើប្រណិត Inovar ក៏ត្រូវបានទទួលស្គាល់ជាម៉ាកសញ្ញាកម្រាលឈើប្រណិតឡាមីណេតចំណាត់ថ្នាក់លេខមួយផងដែរ នៅក្នុងប្រទេសជប៉ុន បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមស្រាវជ្រាវដ៏ល្បីល្បាញមួយ។ ដោយមានការជួយជ្រោម ជ្រែងពីសំណាក់ក្រុមវិនិយោគិនដែលផ្តល់ការគាំទ្រ និងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ក្រុមហ៊ុនកម្រាលឈើប្រណិត Inovar ជឿជាក់ថាខ្លួនកាន់តែ ឈានមុខនៅក្នុងទីផ្សារជាមួយនឹងផលិតផលប្រកប ដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការដែលមានការកើនឡើងឥតឈប់ឈររបស់អតិថិជន។




ទម្រង់សំណួរ



អ៊ីមែល
ទូរស័ព្ទលើតុ/ទូរស័ព្ទដៃ
ប្រទេស
សារ
លេខកូដសុវត្ថិភាព